FN ៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ ជាប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ សហការជាមួយជាមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារអូរឬស្សី និងបណ្តាហាងស្តាម៉ាតស្ថិតក្នុងខណ្ឌ៧មករា ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាពម្ហូបអារហារ ក្នុងនោះដែរយើងក៏បានដកយកគំរូចំនួន ១៦គំរូបញ្ជូនមក មន្ទីរពិសោធន៍អគ្គនាយកកាំកុងត្រូល។ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំមន្ត្រីកាំកុងត្រូល បានណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ ទន្ទឹមនេះមន្ត្រីកាំកុងត្រូល ក៏បានស្រាវជ្រាវរកវត្តមានអារហារបំប៉នឈ្មោះ PC ORGANIC តែជាលទ្ធផលយើងពុំបានជួបប្រទះឡើយ។ លោកបញ្ជាក់បន្ថែមថា «ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ មិនមានការដកហូតទំនិញអ្វីឡើយ ដោយសារការធ្វើពិនិត្យទៅលើ បង្គាស្រស់ មឹក ត្រីងៀត បន្លែ គុយទាវក្រៀម មីស្រល់ នឹងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី»។ ជាមួយគ្នានោះលោក គង់ វុទ្ធីក៏បានអំពាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗនឹងក្រៀម មេត្តាជួយពិនិត្យនៅគុណភាពឲ្យបានច្បាស់ … Continue reading មន្ត្រីកាំកុងត្រូលផែស្ងួតចុងភ្នំពេញ ចុះត្រូតពិនិត្យទំនិញម្ហូបអារហារ នៅផ្សារអូរឬស្សី និងហាងនានាដើម្បីរកសារធាតុគីមី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed